Your Sponsor (728x90) Size
We Highly recommend you to use Google Chrome browser for better support on our site!

សង្សារកូន កូនធម៌ប៉ា
គាត់ទាំងពីរនាក់   ស្រឡាញ់ខ្ញុំខ្លាំងណាស់    យូរៗទៅ  ពួកគាត់ក៏សុំខ្ញុំធ្វើជាកូនចិញ្ចឹម ។  ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់   ស្ទើរតែភ្លេចខ្លួនថាពីមុនខ្ញុំជាអ្នកណា  រស់នៅកន្លែងណា  ដោយសារតែភាពកក់ក្តៅ  របស់លោកឪពុក នឹងអ្នកមា្តយចិញ្ចឹមរបស់ខ្ញុំ ។ ពេលខ្លះខ្ញុំតែងតែគិតថា ហេតុអ្វីក៏កូនគាត់ទាំង ៣ នាក់ មិនស្រឡាញ់ពួកគាត់ ហើយធ្វើបាបទៅវិញ បើជាខ្ញុំមានមា្តយនឹងឪពុកផ្តល់ភាពកក់ក្តៅអោយប៉ុណ្ណឹង ខ្ញុំមិនដឹងជាសប្បាយចិត្តប៉ុណ្ណានោះទេ ? គិតទៅថាខ្ញុំចុះគ្មានម្តាយ  តែពួកគេមានម្តាយម្នាក់ដែលប្រកប ដោយគុណធម៌ហើយ នៅតែបែកឆ្វេងចូលផ្លូវខុសច្បាប់ទៀត គិតទៅជីវិតរបស់មនុស្សម្នាក់ៗ  ពិតជាអ យុត្តិធម៌ខ្លាំងណាស់ ។ តែទាំងនេះ បានត្រឹមតែគិតប៉ុណ្ណោះ  ខ្ញុំមិនដឹងថាមានអ្វីអាចជួយពួកគាត់បាន ឡើយ ។ កំពុងតែគិតភ្លេចខ្លួន ស្រាប់តែកូនស្រីទី ២  របស់គាត់មកពញ្ញាក់អារម្មណ៍ខ្ញុំ  ក្នុងបំណងចង់មក ញ៉ែខ្ញុំ  តែខ្ញុំក៏មិនបដិសេធអីដែរ  គ្រាន់តែខ្ញុំចង់ដឹង ថាតើ ស្រីស្រឡាញ់ស្រីពួកគេមានអារម្មណ៍បែបណា ទៅ ?  នាងក៏បានឆ្លើយតបមកខ្ញុំយ៉ាងស្មោះត្រង់ថា ការពិតនាងក៏មិនចង់ដែរ  តែនេះជាព្រហ្មលិខិតកំរិត អោយនាងមានអត្តចរិកជាមនុស្សបុ្រស  ថ្វីបើរូបកាយនាងជាស្រីក៏ដោយ  ប៉ុន្តែនាងមិនដែលមានគំនិត ចង់បានប្តីនោះទេ  គឺចង់បានតែប្រពន្ធប៉ុណ្ណោះ។ ខ្ញុំស្តាប់ឮហើយ ក៏សួរទៅនាងទៀតថា តើពិតជាមិន អាចត្រឡប់មកជាស្រីធម្មតាវិញបានពិតមែនឬ? នាងងក់ក្បាល។

width=496

ខ្ញុំក៏និយាយទៅកាន់នាងថា ខ្ញុំពិតជាសោកស្តាយណាស់  ហើយខ្ញុំក៏ចង់រាប់អាននាងធ្វើជាបងប្អូនខ្ញុំដែរ ពេលនោះនាងញញឹមហើយអោបខ្ញុំយ៉ាងខ្លាំង នឹងនិយាយពាក្យថាយល់ព្រម។ ពេលដែលខ្ញុំកំពុងតែ  សន្ទនាជាមួយនាង  ស្រាប់តែប្អូនប្រុសពៅនាង  បានដើរចូលមកជាមួយនឹងមិត្តភក្តិគេម្នាក់ដែលខ្ញុំចាំ មុខគេមិនភ្លេចឡើយក្នុងឆាកជីវិតនេះ គឺតារា បុរសអាវុធមុខពីរ ។ គ្រាន់តែឃើញខ្ញុំភ្លាម តារារត់ស្ទុះមកចាប់ដៃខ្ញុំយ៉ាងណែន ព្រមនឹងពាក្យសម្តីដែលពោរពេញដោយក្តីតក់ក្រហល់ ។ តារាគេនិយាយថា  គេ ស្មានថាលែងបានជួបមុខខ្ញុំទៀតហើយ ព្រោះគេនឹងប៉ាខ្ញុំ បានដើរខំតាមរកគ្រប់ច្រកល្ហកនៅតែមិន ឃើញ ដោយមិននឹកស្មានថា វាគឺជារឿងចៃដន្យដូច្នេះសោះ  ដែលគេមកលេងថ្ងៃនេះ គេមកលេងផ្ទះ  ពួកម៉ាកគេប៉ុណ្ណោះ វុធ ដែលជាកូនប្រុសពៅរបស់ពូម៉ូតូឌុប  បានបើកភ្នែកស្លឺសំលឹងមកកាន់ខ្ញុំទាំងពីរ  នាក់ព្រមទាំងនិយាយបញ្ជាក់ថា “នេះពួកឯងស្គាល់គ្នាដែរ” ខ្ញុំមិនឆ្លើយតបអ្វីទាំងអស់ រួចក៏រត់ទៅកាន់ បន្ទប់ជួល។

តារាបានគោះទ្វារពីខាងក្រៅ សុំអោយចូលទៅខាងក្នុងដើម្បីនិយាយហេតុផល ប៉ុន្តែខ្ញុំ បានយកដៃខ្ទប់ត្រចៀក ព្រោះមិនចង់ឮពាក្យសម្តីរបស់មនុស្សប្រុសទៀតឡើយ ខ្ញុំគ្រាន់តែនិយាយ ដេញគេត្រឡប់ទៅវិញ  នឹង សក   អោយគេថា  ដោយសារតែបងជាមនុស្សរបៀបហ្នឹង ទើបសេពគប់តែ មិត្តរបៀបហ្នឹង   បានហើយខ្ញុំឈប់ស្តាប់បងនិយាយទៀតហើយ ។  ពេលដែលតារាត្រឡប់ទៅវិញ វុធ បានគោះទ្វារសុំខ្ញុំនិយាយជាមួយ ខ្ញុំក៏យល់ព្រម ។ វុធបានសួរខ្ញុំថា ខ្ញុំជាសង្សារតារាពីមុនមែនទេ ? ខ្ញុំក៏ងក់ក្បាល ក្នុងន័យថាការពិត។ វុធយល់ហើយ ក៏និយាយបន្តមកកាន់ខ្ញុំថា តាមពិតទៅ ខ្ញុំ នឹងតារាគឺ ខុសគ្នា ថ្វីត្បិតតែពួកយើងជាពួកម៉ាក់នឹងគ្នាតាំងពីវិទ្យាល័យក៏ដោយប៉ុន្តែគេគឺខុសពីខ្ញុំព្រោះគេគឺជាបុ រសពេញលក្ខណៈ ខុសពីខ្ញុំដែលគេច្រើនហៅថា ៦៩។ ចុះបើគេជាបុរសពេញលក្ខណៈម៉េចក៏គេ នឹង ប៉ាខ្ញុំ ............

នេះជាការយល់ច្រឡំប៉ុណ្ណោះ  ព្រោះ ខ្ញុំស្គាល់ពីធាតុពិតតារាថាជាមនុស្សរបៀបណាច្បាស់ លាស់ដែលនាងនិយាយពីសម្ព័ន្ធភាពរវាងតារា នឹងប៉ានាងនោះ  គឺជាការតបស្នងសងគុណ ដែលប៉ានាងមានគុណចំពោះគេដែលជានិស្សិតក្រីក្រម្នាក់មកពីខេត្ត។ តាមពិតក្នុងចិត្តគេ ក៏មិនចង់ធ្វើរបៀប.

Share this

Our Website won't respond to any video on out website. We just sharing in Entertientment popurse only. All video are host on Youtube,Vimeo,Facebook,Vidme and Googledrive. If you found out that this video is under your copyright please use contact form, we will review and delete this video. Do not copy videos from us without permission we will claim up you as copyright .

0 comments:

Post a Comment

You Should Watch This! × +