Your Sponsor (728x90) Size
We Highly recommend you to use Google Chrome browser for better support on our site!

ខ្មែរមិនចោលក្បួន យួនមិនចោលពុត

ខ្ញុំជាមនុសុ្សដែលមិនចូលចិត្តយកក្បួនច្បាប់ច្រើន ខ្ញុំមិនចូលចិត្តយកខ្សែមកចងរិតរួត ខ្លួនប្រាណរបស់ខ្លួនឯងនាំអោយតឹងដើមទ្រូងនោះទេ ពាក្យបុរាណយើងនិយាយថា “ខ្មែរមិនចោលក្បួន យួនមិនចោលពុត” គិតៗទៅពួកគាត់ដូចជានិយាយត្រូវម៉្យាង ចាស់ៗក្នុងគ្រួសាររបស់ខ្ញុំ គាត់ប្រើក្បួនស្ទើរគ្រប់យ៉ាង សូម្បីតែគាត់ត្បាញល្អី កញ្ជ្រែង ត្រក គាត់រើរុះៗម្តងហើយម្តងទៀត “តា! រើវាធ្វើអីខ្ញុំមើលទៅដូចជាស្អាតហើយហ្នឹង?” គាត់និយាយថា “មិនទាន់ត្រូវទេ ព្រោះឪពុករបស់តាបង្ហាត់បង្រៀនតាមកមិនអញ្ចឹងនោះទេ”។

គាត់ចំណាយពេលមួយព្រឹកធំ គ្រាន់តែគាត់ឆុងទឹកតែពិសារពីរ បី ដងទៅហើយទំរាំតែអាកញ្ច្រែងដាក់ត្រីរបស់គាត់ហ្នឹងធ្វើរួច។ ខ្ញុំដើរទៅមើលម្តងទៀត ស្លាប់ហើយលោកអើយ អារបស់ដែលគាត់ធ្វើដំបូងហ្នុងស្អាតឆ្ងាយជាងអាក្រោយនេះឆ្ងាយណាស់ តែគ្រាន់តែរាងវា មិនដូចអារបស់ឪពុកគាត់បង្ហាត់បង្ហាញគាត់តែប៉ុណ្ណោះ។ គាត់ប្រាប់ខ្ញុំថា “អាចៅ ថ្ងៃនេះកុំទៅណាចាំតាជួយបង្រៀនរបៀបត្បាញត្រក” ហេតុតែចង់ចេះខ្ញុំខំកាប់ឬស្សីឡើងបន្លារមុត ខ្លួនស្ទើរសុះសាច់ គាត់បង្រៀនខ្ញុំមហាសែនតឹងរ៉ឹង “អាចៅដូចជាមិនសូវត្រូវទេ” អញ្ចឹងខ្ញុំត្រូវរុះវាត្បាញឡើងវិញ។

ពេលបាយថ្ងៃត្រង់ហើយគាត់ទៅសំរាន្តលើគ្រែក្រោមផ្ទះមួយសន្ទុះធំ ហើយខ្ញុំក៏បង្ហើយ ការងារត្រករបស់ខ្ញុំដែរ។ នៅរសៀលថ្ងៃនោះខ្ញុំបានដើរទៅចុងភូមិបបួលពួកម៉ាកខ្ញុំពីរ បី នាក់ទៅក្នុងព្រៃដើររកឃ្មុំ ហើយក៏ហួសទៅលេងបាល់ទាត់ផ្លែទឹកដោះដល់ល្ងាចព្រលប់ ព្រាលៗ។ ពេលត្រលប់មកពីងូតទឹកនៅចុងខ្សាច់ហើយដល់ម៉ោងបាយល្ងាច ល្មម ពេលកំពុងជុំគ្នាបាយល្ងាចខ្ញុំក៏និយាយថា “ម៉េចហើយអ្នកទាំងអស់គ្នាចូលចិត្តអាត្រកក្បាច់ថ្មី របស់ខ្ញុំទេ?“ យាយរបស់ខ្ញុំបានតបមកវិញភ្លាម “អើ ថីក៏មិនចូលចិត្ត វាស្អាតសម្បើមណាស់អាអើយ”។ ខ្ញុំសែនអរក្នុងចិត្តខ្ញុំស្ទុះទៅរានខាងក្រោយទៅយកវា មកមើលម្តងទៀត ពុទ្ធោ! នៅសល់ប៉ុនៗកូនដៃ តារបស់ខ្ញុំកាប់ចោលខ្ទេច។ ខ្ញុំស្រែកសួរពួកគាត់ “ហ្អាក ម៉េចអញ្ចឹង?” តារបស់ខ្ញុំហុតទឹកសម្លរមួយគ្រូកហើយបន្ទរមកអោយខ្ញុំថា “ហ្អែង ចូលចិត្តធ្វើតែអាខុសក្បួន” ហាហាហា…..ស្អែកឡើងខ្ញុំខំកាប់ឬស្សីម្តងទៀតហើយត្បាញតាមក្បួនគាត់ប្រាប់ខ្ញុំ យើងក៏បានប្រើត្រកនោះដាក់ស្មៅអោយគោបានបី ឆ្នាំដែរ។

Share this

Our Website won't respond to any video on out website. We just sharing in Entertientment popurse only. All video are host on Youtube,Vimeo,Facebook,Vidme and Googledrive. If you found out that this video is under your copyright please use contact form, we will review and delete this video. Do not copy videos from us without permission we will claim up you as copyright .

0 comments:

Post a Comment

You Should Watch This! × +