រឿងផ្លែឪឡឹក
សូមអានហើយពិចារណាផង
មាន កាលមួយនោះមានបុរសម្នាក់ដើរវង្វេងក្នុងព្រៃធំ គាត់រកផ្លូវមកផ្ទះមិនឃើញ។ ដើរឆ្លងពីព្រៃមួយទៅព្រៃមួយទៀតអស់ជាច្រើនថ្ងៃ គាត់ហេវហត់ ឃ្លានបាយ និង ស្រេកទឹកយ៉ាងខ្លាំង។ ទីបំផុតគាត់ប្រទះនឹងចំការឪឡឹកមួយយ៉ាងធំ គាត់សែនសប្បាយចិត្តដែលអាចគេចផុតពីសេចក្តីស្លាប់។
គាត់ រត់យ៉ាងលឿនចូលទៅក្នុងចំការ គាត់លើកផ្លែឪឡឹកមួយបំរុងនឹងញ៉ាំស្រាប់តែគាត់ឃើញផ្លែឪឡឹកមួយ ផ្សេងទៀតធំជាង គាត់ទំលាក់អាតូច ដែលនៅដៃគាត់ចោល រួចគាត់រត់ទៅលើកអាមួយធំជាងនេះ គាត់បំរុងនឹងញ៉ាំទៀត ស្រាប់តែគាត់ឃើញអាមួយនោះនៅខាងមុខគាត់ ធំជាងនេះទៅទៀត គាត់ក៏រត់ទៅលើកអាមួយធំជាងបន្តរទៀត។
0 comments:
Post a Comment